Skill Session - Master Your Mind [English Below]

តើអ្នកមានអារម្មណ៍ថាអ្នកមិនបានឈានដល់នូវសក្តានុពលរបស់អ្នកមែនទេ? ទទួលរងផលប៉ះពាល់ពី Imposter Syndrome? មានអារម្មណ៍ត្រូវបានវិនិច្ឆ័យនិងធ្វើឱ្យមានភាពខ្មាសអៀនពីគ្រួសាររបស់អ្នក? មិនអាចផ្តោតអារម្មណ៍បាន? ចូលចិត្តពន្យារពេល? មិនហ៊ាននិយាយជាសាធារណៈ? មានទំនាស់ក្នុងក្រុម? មានបញ្ហាទំនាក់ទំនង?

សតិរបស់យើងគឺជាឧបករណ៍ដ៏អស្ចារ្យបំផុត ហើយវាក៏អាចជាសត្រូវដ៏អាក្រក់បំផុតរបស់យើងផងដែរ។ ការគ្រប់គ្រងសតិអារម្មណ៍អាចធ្វើឱ្យអ្នកមានភាពរីករាយជាងមុន មានប្រសិទ្ធភាពជាងមុន និងឈានដល់សក្តានុពលរបស់អ្នក។ អ្នកនឹងអាចអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។  

កម្មវិធី Skill-Session ដែលរៀបចំដោយ Workspace 1 គឺជា Workshop ទ្រង់ទ្រាយតូច ដែលមានភាព ច្នៃប្រឌិត ហើយតែងតែនាំយកអ្នកជំនាញនៅក្នុងវិស័យផ្សេងៗមកចូលរួមចែករំលែកចំណេះដឹង។ សំរាប់ Skill-Session នៅក្នុងខែនេះ យើងនឹងលើកយកប្រធានបទទាក់ទងនឹង ការគ្រប់គ្រងសតិ។

ចូលរួម Skill Session នៅខែនេះអ្នកនឹងបានសិក្សាអំពីការគ្រប់គ្រងសតិ ពី លោក Joey ដែលគាត់ជាស្ថាបនិករបស់ Cambodia Coaching Institute។ Joey នឹងចែករំលែកបទពិសោធន៍ និងចាប់យកគន្លឹះសំខាន់ៗ ដែលគាត់ធ្លាប់បានសិក្សាមកជូនអ្នកចូលរួម។ អ្នកចូលរួមនឹងទាំងអស់នឹងទទួលបានជំហានងាយៗសម្រាប់ការស្វែងយល់ និង អនុវត្តការគ្រប់គ្រងសតិ ដើម្បីប្រើប្រាស់វាអោយមានភាពជោគជ័យ។

ព័ត៌មានបន្ថែម៖
កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០
ពេលវេលា៖ ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១២:០០
ទីតាំង៖  Workspace 1, Factory Phnom Penh
តម្លៃចូលរួម៖ $៣
វាគ្មិន៖ លោករ៉ា ចូអុី, ស្ថាបនិកនៃ Cambodia Coaching Institute
ចំនួនអ្នកចូលរួម៖ ២៥នាក់
ភាសា៖  អង់គ្លេស
ចុះឈ្មោះចូលរួមតាម link នេះ៖ https://bit.ly/2Yxuxux

(រៀបចំដោយ Workspace 1)
Workspace 1 គឺជាការិយាល័យរួមគ្នាមួយ ដែលបង្កើតឡើងដោយស្ថាបនិកដែលយល់ពីតុល្យភាពនៃជីវិតការងារ និងការកំសាន្ត។ គោលបំណងរបស់ពួកយើងគឺ ជួយអ្នកអោយបំពេញការងារអោយបានល្អដោយផ្ដល់នូវទីតាំងដ៏ល្អ, សហគមន៍ដ៏ប្រសើរ និងជាកន្លែងមានផាសុខភាព ដូចជាផ្ទះទីពីររបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
អ៉ីមែល៖ work@factoryphnompenh.com
គេហទំព័រ៖ work.factoryphnompenh.com
ទូរស័ព្ទ៖ +855 17 999 547

Do you feel like you're not performing at your potential? Suffering from Imposter Syndrome? Feelings judged and shamed by your family? Unfocused? Procrastinating? Fear of public speaking? Team conflicts? Relationship issues?  

Our mind is our greatest tool and also our worst enemy. Mastering your mind can lead you to be happier, more effective, and reach your potential. As a result, you will dramatically improve your performance and satisfaction in all areas of your life be it professionally or personally.

Skill-Session by Workspace 1 is a series of creative, short, and practical workshops that will bring an expert in a specific field. For the upcoming Skill-Session, we will be learning about Mastering Your Mind.

Join our Skill Session this month and learn from Mr. Joey Ra, Founder of Cambodia Coaching Institute. Mr. Joey will distill his experience in coaching into a few key learnings/practices that can help impact the participants. You will also be provided with a simple framework to understand and master your mind - to stop it from sabotaging yourself and get it working for you and your dreams instead.

Event Details:
Date: 11.07.20 (Saturday)
Time: 9:30AM-12:00PM (morning)
Venue: Workspace 1, Factory Phnom Penh
Cost: $3
Capacity: 25
Speaker: Mr. Joey Ra (Founder of Cambodia Coaching Institute)
Language: English
Registration link: https://bit.ly/2Yxuxux

(HOSTED BY WORKSPACE1)
Workspace1 is a co-working community, dreamt up by people who understand work-life-play balance. Our goal is to help you do your best work through providing a cool space, awesome community, and a home away from home (in short, a second home) for your comfort, a space you can be yourself!
(MORE INFORMATION?)
Email: work@factoryphnompenh.com
Website: work.factoryphnompenh.com
Call: +855 17 999 547