Mini Book Fair (English Below)

កំពុងរកសៀវភៅអានបន្ថែមមែនទេ? ចាប់អារម្មណ៍ចង់ស្គាល់អ្នកនិពន្ធក្មេងៗនិងសៀវភៅរបស់ពួកគាត់មែនទេ?

Factory Phnom Penh បានរៀបចំពិព័រណ៍សៀវភៅខ្នាតតូចលើកដំបូងនៅក្នុង Inspiration Library។ វាគឺជាកម្មវិធីដ៏សប្បាយរីករាយមួយដែលផ្តោតលើសៀវភៅ អ្នកអាន និងអ្នកនិពន្ធ។ យើងចង់បង្កើតកន្លែង មួយសម្រាប់អ្នកនិពន្ធវ័យក្មេងដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេ និង ផ្តល់ឱ្យយុវជនកម្ពុជានូវសៀវភៅជាច្រើនដែលមាននៅខាងក្នុងបណ្ណាល័យរបស់យើង។ ពីមុន សៀវភៅធ្លាប់ជាប្រភពព័ត៌មាននិងការកម្សាន្តដ៏សំខាន់រហូតដល់បច្ចេកវិទ្យានិងបណ្តាញសង្គមលេចចេញមក។ ពិព័រណ៍សៀវភៅខ្នាតតូចរបស់ពួកយើងមានគោលបំណងចង់ក្លាយជាពេលមួយ ដែលយើងមិនចាំបាច់ប្រើប្រាស់ បច្ចេកវិទ្យានិងបណ្តាញសង្គម។ អញ្ចឹង កុំភ្លេចនាំមិត្តភក្តិនិងក្រុម គ្រួសាររបស់អ្នកមកចូលរួមពិព័រណ៍សៀវភៅនេះ និង អានសៀវភៅថ្មីៗ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តអ្នកអានដទៃទៀត!

Inspiration Library មានគោលបំណងចង់ផ្តល់ទីតាំងសម្រាប់កូនខ្មែរដើម្បីស្វែងរកភាពអស្ចារ្យ និងស្រស់ស្អាតរបស់ពិភពលោកតាមរយៈសៀវភៅ និង ជួយបំផុសគំនិតសំខាន់ៗដល់ពួកគាត់។ បណ្ណាល័យរបស់យើងមានសៀវភៅរហូតដល់ ៥០០ ក្បាល រួមមានរឿងប្រឌិត រឿងពិត សៀវភៅទេសចរណ៍ និងសៀវភៅប្រវត្តសាស្រ្តដែលអ្នកអាចខ្ចី ឬផ្លាស់ប្ដូរបាន។ ហើយយើងក៏មានសៀវភៅ ដែលទាក់ទងនឹងការរចនា គំនូរសារគមនាគមន៍ និងស្ថាបត្យកម្ម ដែលមានគោលបំណងបណ្តុះគំនិតរបស់អ្នកអានដោយមិនគិតពីភាសា។

ព័ត៌មានបន្ថែម៖
កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០
ពេលវេលា៖ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២រសៀល
ទីតាំង៖  Inspiration Library, Factory Phnom Penh
ចូលរួមដោយសេរី

(រៀបចំដោយ Workspace 1)
Workspace 1 គឺជាការិយាល័យរួមគ្នាមួយ ដែលបង្កើតឡើងដោយស្ថាបនិកដែលយល់ពីតុល្យភាពនៃជីវិតការងារ និងការកំសាន្ត។ គោលបំណងរបស់ពួកយើងគឺ ជួយអ្នកអោយបំពេញការងារអោយបានល្អដោយផ្ដល់នូវទីតាំងដ៏ល្អ, សហគមន៍ដ៏ប្រសើរ និងជាកន្លែងមានផាសុខភាព ដូចជាផ្ទះទីពីររបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
អ៉ីមែល៖ work@factoryphnompenh.com
គេហទំព័រ៖ work.factoryphnompenh.com
ទូរស័ព្ទ៖ +855 17 999 54

Looking to expand your reading collection? Interested in getting to know young local authors and their works?

Factory is hosting our very first Mini Book Fair at our Inspiration Library. It is a fun, pop-up event that focuses on books, readers and authors. We wish to create a platform for young authors to showcase their achievements and give young Cambodians access to the awesome collection of books inside the Inspiration Library. Books used to be the main source of information and entertainment until technology and social media came along. Mini Book Fair aims to be a getaway from technology and social media, therefore it is a time to bring friends and family to pick up new books and socialize with other readers. Drop by and get inspired!

Event details:
Date: 18.07.20
Time: 09:00AM - 12:00PM
Venue: Inspiration Library, Factory Phnom Penh
Booth line-up: Mr. Ung Techhong LUY (Honggy), H.E. Sorita KOUNG, Sipar Cambodia
Free entrance

Inspiration Library aims to provide a space for young Khmers to discover the craziness and beauty of the world through books and find inspiration for that next “big idea”. Our library has a collection of up to 500 books, ranging from fiction, non-fiction to travel and history, ready to borrow or exchange. We also have a collection of reference books such as graphic design, fashion and architect, which aims to trigger ideas and inspire readers without the barrier of languages.  

(HOSTED BY WORKSPACE1)
Workspace1 is a co-working community, dreamt up by people who understand work-life-play balance. Our goal is to help you do your best work through providing a cool space, awesome community, and a home away from home (in short, a second home) for your comfort, a space you can be yourself!

NEED MORE INFORMATION?
Email: work@factoryphnompenh.com
Website: work.factoryphnompenh.com
Call: +855 17 999 547